Center for Asylum Protection – ផ្ទះ
ការផ្លាស់ប្តូទីតាំងរការិយាល័យ
មជ្ឈមណ្ឌលការពារជនស្វែងភ្លើងជំរក (Center for Asylum Protection) គឺជាអ្នកផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនភៀសខ្លួននៅទីក្រុងបាងកក ប្រទេសថៃ។
CAP ជួយស្នើរសុំសិទ្ធិជាជនភៀសខ្លួន និងជនស្វែងសិទ្ធិជំរកជាមួយអគ្គស្នងការលើសិទ្ធជនភៀសខ្លួនអង្គការសហប្រជាជាតិ (United Nations High Commissioner for Refugees (UNHCR)) នៅប្រទេសថៃ និងបញ្ហាផ្នែកច្បាប់ផ្សេងទៀតដែលពួកគេអាចជួបប្រទះបាន។
ស្ថានភាពសេវាកម្ម
សមត្ថភាពមានកំណត់ក្នុងការជួយ: ឥឡូវនេះ យើងកំពុងជួបប្រទះនឹងការពន្យាពេលយ៉ាងច្រើនសម្រាប់បញ្ហាដែលមិនមានភាពប្រញាប់។
ការបកប្រែភាសាខ្មែរ: ឥឡូវនេះ យើងមិនមានសេវាបកប្រែភាសាខ្មែរដោយធម្មតាទេ។
អំពីពួកយើង
Center For Asylum Protection (CAP) គឺជាការិយាល័យជំនួយផ្លូវច្បាប់សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួននៅក្នុងប្រទេសថៃ។ ក្រុមរបស់យើងផ្តល់ការពិគ្រោះយោបល់ និងជំនួយជាមួយ នឹងនីតិវិធីកំណត់ស្ថានភាពជនភៀសខ្លួនរបស់ UNHCR និងបញ្ហាផ្លូវច្បាប់ផ្សេងៗទៀត ដែលអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនអាចជួបប្រទះនៅក្នុងប្រទេសថៃ។
CAP គឺជាផ្នែកមួយនៃមូលនិធិ People Serving People Foundation ដែលជាអង្គការក្រៅរដ្ឋាភិបាលជនភៀសខ្លួនរបស់ថៃ។
អ្វីដែលយើងធ្វើ
ការកំណត់ស្ថានភាពជនភៀសខ្លួន
CAP តំណាងឱ្យជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននៅដំណាក់កាលផ្សេងៗគ្នានៃដំណើរការកំណត់ស្ថានភាពជនភៀសខ្លួនរបស់ UNHCR យើងផ្តល់ការពិគ្រោះយោបល់លើច្បាប់ជនភៀសខ្លួនអន្តរជាតិ, ជួយក្នុងការវិភាគភស្តុតាង និងការស្រាវជ្រាវអំពីព័ត៌មានប្រទេសដើមកំណើត និងសេចក្តីព្រាងឯកសារច្បាប់ដែលគាំទ្រកម្មវិធីកំណត់ស្ថានភាពជនភៀសខ្លួន។ CAP ដំណើរការក្រោមក្រមសីលធម៌ណៃរ៉ូប៊ី។
ការការពារ
CAP ផ្តល់សេវាកម្មការពារលើបញ្ហាជាច្រើនដែលប៉ះពាល់ដល់ជនភៀសខ្លួនក្នុងទីក្រុង មានដូចជា ការចាប់ខ្លួន, និងការឃុំខ្លួន, ការការពារកុមារ, អំពើហិង្សាផ្លូវភេទ និងយេនឌ័រ, អត្តសញ្ញាណផ្លូវច្បាប់ និងការទទួលសេវាសង្គម។ CAP តាមដានការវិវឌ្ឍន៍ផ្នែកច្បាប់, នយោបាយ, សន្តិសុខ និងការវិវឌ្ឍន៍ផ្សេងទៀតដែលប៉ះពាល់ដល់បរិយាកាសការពារជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសថៃ។
ការតស៊ូមតិ
ក្នុងការសហការ និងការសម្របសម្រួលជាមួយជំនួយផ្នែកច្បាប់ និងអង្គការសិទ្ធិមនុស្សក្នុងប្រទេសថៃ CAP តស៊ូមតិសម្រាប់ការការពារជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន CAP ខិតខំលើកកម្ពស់ការការពារសិទ្ធិជនភៀសខ្លួននៅក្នុងប្រទេសថៃ, រួមទាំងការគោរពគោលការណ៍មិនមាតុភូមិនិវត្តន៍, យុទ្ធនាការបញ្ចប់ការឃុំខ្លួនជនអន្តោប្រវេសន៍ និងការទទួលបានការថែទាំសុខភាព, ការអប់រំ, និងសេវាកម្មផ្សេងទៀតនៅក្នុងប្រទេសថៃ CAP គឺជាសមាជិកនៃបណ្តាញសិទ្ធិជនភៀសខ្លួនអាស៊ីប៉ាស៊ីហ្វិក។
សិក្សា
CAP រៀបចំអ្នកហាត់ការច្បាប់ដែលចង់ធ្វើការពាក់ព័ន្ធជាមួយសិទ្ធិជនភៀសខ្លួន។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងអត្ថបទគំរូមកយើង។
ទាក់ទងមកយើង
សរសេរមកយើងតាមរយៈ [email protected] ឬទូរស័ព្ទមកយើងតាមរយៈ +៦៦-(០)២៦៦២ ៨៥១០
ទំនាក់ទំនងមកយើង
ការិយាល័យរបស់យើង
ទីក្រុងបាងកក, ប្រទេសថៃ
ការិយាល័យ E, ជាន់ទី៦, ផាយថៃផ្លាហ្សា
ផ្លូវផាយ៉ាថៃ, ថោង ផាយ៉ាថៃ, រាជធាវី
បាងកក, ១០៤០០, ប្រទេសថៃ
อาคารพญาไทพลาซ่า ห้อง E ชั้น 6
ถนนพญาไท แขวงทุ่งพญาไท เขตราชเทวี
กรุงเทพมหานคร 10400
ការិយាល័យថ្មីមានទីតាំងនៅនៅជាប់ស្ថានីយ៍ BTS ផាយ៉ាថៃ
ផែនទីហ្គូហ្គល
ទូរស័ព្ទ៖ +៦៦-(០)២ ៦៦២ ៨៥១០
លេខទូរសព្ទ័បន្ទាន់៖ ០៦៥ ៩៨៦ ៧៥២៨
អ៊ីមែល៖ [email protected]
LINE: @capth
តើខ្ញុំអាចទៅការិយាល័យបានទេ?
សូមចំណាំថា ការិយាល័យរបស់យើងមិនទទួលកូនក្ដីដើរចូលដោយ មិនមានការនឹកទុកជាមុន។ ត្រូវធ្វើការណាត់ទុកជាមុននៅគ្រប់ករណី
តើខ្ញុំអាចធ្វើដំណើរទៅការិយាល័យដោយរបៀបណា?
ការិយាល័យថ្មីមានទីតាំងងាយស្រួលក្នុងការធ្វើដំណើរ តាមខ្សែ Sukhumvit ស្ថានីយ៍ BTS ផាយ៉ាថៃ និង ផាយ៉ាថៃAirport Rail Link និង ស្ថានីយ៍ City Link។ នៅក្បែរចំណតឡានក្រុង៖
ចំណតឡានក្រុង ផាយ៉ាថៃផ្លាហ្សា៖ 29, 34, 36, 54, 59, 172, 177, 187.
ចំណតឡានក្រុង BTS ផាយ៉ាថៃ៖ 172, 187.
ចំណតឡានក្រុង ARL ផាយ៉ាថៃ៖ 36, 38, 54, 62, 139, 172, 177, 187, 542.
មានកន្លែងចតរថយន្តនៅនឹងកន្លែង ៣០នាទី តម្លៃ៣០ បាត
តើការិយាល័យបើកនៅពេលណា?
ការិយាល័យបើកពីម៉ោង ០៩.០០ ដល់ ១៧.០០ លើកលែងតែថ្ងៃឈប់សម្រាករាជការ (សូមមើលខាងក្រោម)។ ម៉ោងបាយថ្ងៃត្រង់គឺពី ១២.០០ ដល់ ១៣.០០។
Date | Occasion |
---|---|
1 January | New Year’s Day |
12 February | Makha Bucha Day |
7 April | Chakri Day |
14 April | Songkran |
15 April | Songkran |
16 April | Songkran (substitution) |
1 May | Labor Day |
3 June | Queen Suthida’s Birthday |
28 July | King Vajiralongkorn’s Birthday |
12 August | Queen Sirikit’s Birthday |
13 October | King Bhumibol Adulyadej Memorial Day (substitution) |
23 October | King Chulalongkorn Memorial Day |
5 December | King Bhumibol’s Birthday |
25 December | Christmas Day |
តើអ្នកនិយាយភាសាអ្វី?
យើងទទួលទូរស័ព្ទជាភាសាខាងក្រោម៖
សេវាកម្ម
ស្វែងយល់អំពីដំណើរការ RSD របស់ UNHCR
គោលបំណងចម្បងរបស់ CAP គឺដើម្បីជួយដល់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលកំពុងឆ្លងកាត់នីតិវិធីកំណត់ស្ថានភាពជនភៀសខ្លួន (RSD) ជាមួយ UNHCR នៅប្រទេសថៃ។
យើងផ្តល់ដំបូន្មានគ្រប់ជំហាននៃនីតិវិធី។ បើសមស្រប យើងក៏អាចធ្វើការស្រាវជ្រាវផ្នែកច្បាប់ និងផ្តល់ព័ត៌មានប្រទេសដើម, រៀបចំទីបន្ទាល់របស់អតិថិជន, ជួយជាមួយភស្តុតាង និង/ឬសង្កេតការសម្ភាសន៍ ដើម្បីគាំទ្រកម្មវិធីជនភៀសខ្លួន។
CAP គឺជាភ្នាក់ងារដែលផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ។ ទីប្រឹក្សារបស់យើងនឹងវាយតម្លៃរាល់សំណើ ហើយសមត្ថភាពរបស់យើងក្នុងការជួយគឺអាស្រ័យលើកត្តាមួយចំនួន។
តើ UNHCR បានបដិសេធពាក្យសុំរបស់អ្នកទេ? អ្នកមានពេលវេលាកំណត់ដើម្បីប្តឹងតវ៉ាចំពោះការបដិសេធនេះ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការយល់ដឹងអំពីការបដិសេធ ឬសេចក្តីជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍ សូមប្រាកដថាអ្នកទាក់ទងមកយើងខ្ញុំភ្លាមៗ។
បញ្ហាមួយចំនួនដែលយើងអាចជួយបានគឺ៖
- ការចុះឈ្មោះ
- សេចក្តីថ្លែងការណ៍ និងភស្តុតាង
- សម្ភាសន៍
- ការរួបរួមគ្រួសារ
សេវាកម្មផ្សេងទៀតៗ
យើងក៏ជួយអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនជាមួយនឹងបញ្ហាផ្លូវច្បាប់ផ្សេងទៀតដែលពួកគេប្រឈមមុខនៅក្នុងប្រទេសថៃ។ រួមទាំងការពិគ្រោះយោបល់, តំណាង និងការបញ្ជូនទៅកាន់អង្គការផ្សេងទៀតតាមដែលសមស្រប។ បញ្ហាទូទៅរួមមានបញ្ហា អន្តោប្រវេសន៍, ការចាប់ខ្លួន, ការឃុំខ្លួន, ធានានៅក្រៅឃុំ និងការទទួលបានការថែទាំសុខភាព និងការអប់រំ។